កិច្ចប្រជុំសង្កេត ពិគ្រោះ យោបល់ និង ផ្ទៀងផ្ទាត់ ទិន្នន័យ ស្ថិតិ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នាថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត រួមជាមួយមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំសង្កេត ពិគ្រោះ យោបល់ និង ផ្ទៀងផ្ទាត់ ទិន្នន័យ ស្ថិតិ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
កិច្ចពិភាក្សានេះ សិក្សាស្វែងយល់ពីការវិវឌ្ឍន៍សំខាន់ៗនៃសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន និងប្រមូលធាតុចូល ដើម្បីពិនិត្យលទ្ធភាពទិន្នន័យសូចនាករសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗ ក្នុងការតាមដានសកម្មភាពតាមវិស័យតាមបណ្តារាជធានី-ខេត្ត ៕
ព័ត៌មានទាក់ទង